자주하는 질문

1. ប្រភេទសំនួរអំពីសេវាកម្មផ្ទេរប្រាក់ពិសេសសំរាប់អាស៊ី

Q តើមានតែពលករបរទេសទិដ្ឋាការE9ទេរឺ ដែលអាចផ្ញើប្រាក់ទៅគ្រួសារពួកគេបាន?

A បាទ/ច៎ាពិតជាត្រឹមត្រូវហើយ។ ពលករបរទេសដែលនៅប្រទេសកូរ៉េដោយគ្មានទិដ្ឋាការ E9 ឬជនអន្តោប្រវេសន៍ មិនអាចទទួលការផ្តល់ជូននូវសេវាកម្មផ្ទេរប្រាក់ពិសេសសំរាប់អាស៊ីបានទេ។

Q តើអាចផ្ទេរប្រាក់ទៅក្រៅប្រទេសដោយម៉ាស៊ីនATMរបស់ធនាគារផ្សេងក្រៅពីម៉ាស៊ីនATMរបស់ធនាគារហាណាបានដែររឺទេ?

A មិនអាចធ្វើបែបនេះបានទេ។ ដោយសារតែកាតATMរបស់ធានាគារហាណាដែលប្រើប្រាស់ដើម្បីផ្ទេរប្រាក់ទៅក្រៅប្រទេស អាចបញ្ចូល/ដកប្រាក់ចេញពីគណនីធនាគារផ្ទេរប្រាក់ទៅក្រៅប្រទេសដែលបានធ្វើទុកជាមុន ដូច្នេះហើយទើបលោកអ្នកអាចផ្ទេរប្រាក់ទៅក្រៅប្រទេសជាមួយម៉ាស៊ីន ATMរបស់ធានាគារហាណាបាន។ ប៉ុន្តែលោកអ្នកអាចប្រើប្រាស់សេវាកម្មដកប្រាក់ទូទៅនៅម៉ាស៊ីន ATM របស់ធនាគារផ្សេងបានដោយបង់ថ្លៃសេវាដោយឡែក។

Q គេថាសេវាកម្មផ្ទេរប្រាក់ពិសេសសំរាប់អាស៊ីមានថ្លៃសេវាទាបនិងអាចផ្ញើរប្រាក់ទៅដល់នៅថ្ងៃដែលផ្ញើ តើវាជាស្របច្បាប់ដែររឺទេ?

A បាទ/ច៎ាពិតជាស្របច្បាប់។ សេវាកម្ចផ្ទេរប្រាក់ពិសេសសំរាប់អាស៊ី គឺជាសេវាកម្មផ្ទេរប្រាក់ស្របច្បាប់យ៉ាងពិតប្រាកដែលមិនបំពានច្បាប់ចររាចរណ៍ប្រាក់ទៅក្រៅប្រទេសឡើយ។ នេះគឺដោយសារតែក្រុមហ៊ុនយើងខ្ញុំបានធ្វើកិច្ចសន្យាការងារVOSTROទុកជាមុនជាមួយធនាគារដៃគូរបស់ធនាគារហាណា ហើយក៏បានធ្វើកិច្ចសន្យាអំពីការផ្ទេរប្រាក់ទៅក្រៅប្រទេសជាមួយធនាគារហាណាទុកជាមុនផងដែរ។ ដូច្នេះហើយសេវាកម្មផ្ទេរប្រាក់នេះអាចអោយលោកអ្នកដកប្រាក់នៅថ្ងៃដែលផ្ទេរប្រាក់ ហើយអាចអោយលោកអ្នកផ្ទេរប្រាក់បានលឿន មានសុវត្តិភាព និងមានតម្លៃសេវាទាប។

Q តើពេលផ្ញើប្រាក់ទៅគ្រួសារដែលនៅប្រទេសកម្ពុជា មានកំណត់ចំនួនទឹកប្រាក់ដែររឺទេ?

A នៅពេលដែលលោកអ្នកកំពុងស្នាក់នៅ/រស់នៅរឺក៏អ្នកធ្វើអន្តោប្រវេសន៍ ប្រើប្រាស់សេវាកម្មផ្ទេរប្រាក់ពិសេសសំរាប់អាស៊ីដើម្បីផ្ញើប្រាក់ទៅគ្រួសារដែលនៅប្រទេសកម្ពុជា លោកអ្នកអាចផ្ញើប្រាក់ដោយត្រូវកំណត់មួយថ្ងៃក្រោម១ម៉ឺនដុល្លារអាមេរិក ឬ១ឆ្នាំសរុបទាំងអស់៥ម៉ឺនដុល្លារអាមេរិក។

Q តើវិធីផ្ញើប្រាក់មានប៉ុន្មានរបៀបដែរ? សូមពន្យល់អំពីវិធីនោះផង។

A វិធីផ្ញើប្រាក់ដោយប្រើប្រាស់សេវាកម្មផ្ទេរប្រាក់ពិសេសសំរាប់អាស៊ីមានដូចខាងក្រោម៖
ទីមួយ លោកអ្នកអាចប្រើប្រាស់កាត ATM (Check-card) របស់ធនាគារហាណាជាមួយម៉ាស៊ីន ATM របស់ធនាគារហាណាដើម្បីផ្ទេរប្រាក់ទៅក្រៅប្រទេស និង ផ្ទេរប្រាក់ទៅគណនី។
ទីពីរ លោកអ្នកអាចទូរស័ព្ទទៅលេខ ARS របស់ធនាគារហាណាដើម្បីទទួលការណែនាំជាសំលេងអំពីវិធីផ្ទេរប្រាក់ទៅក្រៅប្រទេស និង ផ្ទេរប្រាក់ចូលគណនី។
ទីបី លោកអ្នកអាចប្រើប្រាស់សេវាធនាគារតាមអ៊ីនធឺណេតដោយចូលទៅកាន់គេហទំព័ររបស់ធនាគារហាណាដើម្បីផ្ទេរប្រាក់ទៅក្រៅប្រទេស និង ផ្ទេរប្រាក់ចូលគណនី។ ជាទីបញ្ចប់ ប្រសិនបើលោកអ្នកទៅធនាគារដោយផ្ទាល់ បុគ្គលិកពិគ្រោះដែលនិយាយភាសាខ្មែរធ្វើការនៅមជ្ឈមណ្ឌពិគ្រោះយោបល់របស់E9VISA Co., Ltd នឹងជួយលោកអ្នកក្នុងការផ្ទេរប្រាក់ទៅក្រៅប្រទេស និង ផ្ទេរប្រាក់ទៅគណនីដោយសៀវភៅគណនីរបស់ដែលលោកអ្នកបានបើកទុកមុន។

2. ប្រភេទសំនួរអំពីសេវាកម្មបើកប្រើប្រាស់ទូរស័ព្ទ

Q តើអាចប្រើប្រាស់ទូរស័ព្ទបានភ្លាមទេ នៅពេលដែលទៅដល់ប្រទេសកូរ៉េ?

A លោកអ្នកមិនអាចប្រើប្រាស់ទូរស័ព្ទបានភ្លាមដោយមិនប្រើសេវាកម្មរបស់ក្រុមហ៊ុន E9VISA Co., Ltdឡើយ។ ពលករបរទេសដែលទៅប្រទេសកូរ៉េដោយទិដ្ឋាការ E9VISA អាចប្រើទូរស័ព្ទបានលុះត្រាតែបានទៅដល់ប្រទេសកូរ៉េ 2~3 ខែហើយទទួលបានប័ណ្ណបញ្ជាក់ជនបរទេស។ ប៉ុន្តែដោយសារតែក្រុមហ៊ុនយើងខ្ញុំបានធ្វើកិច្ចសហប្រតិបត្តិការពិសេសជាមួយក្រុមហ៊ុនទូរស័ព្ទ KT ដូច្នេះហើយលោកអ្នកអាចទិញនិងបើកប្រើប្រាស់ទូរស័ព្ទបានភ្លាមមុនពេលទទួលប័ណ្ណបញ្ជាក់ជនបរទេស។

Q តើត្រូវរៀបចំអ្វីខ្លះដើម្បីបើកប្រើប្រាស់ទូរស័ព្ទនៅពេលបានទៅដល់ប្រទេសកូរ៉េ?

A គ្រាន់តែមានលិខិតឆ្លងដែន និងច្បាប់ថតចំលងទិដ្ឋាការE9 ហើយនិងលេខគណនីធនាគារតាមឈ្មោះរបស់លោកអ្នកប៉ុណ្ណោះបានហើយ ។ ប្រសិនបើលោកអ្នកប្រើប្រាស់គណនីធនាគារដែលលោកអ្នកបានបើកទុកមុនសំរាប់សេវាផ្ទេរប្រាក់ពិសេសសំរាប់អាស៊ី លោកអ្នកនឹងអាចទូទាត់ដោយស្វ័យប្រវត្តិនូវថ្លៃទូរស័ព្ទបានយ៉ាងងាយស្រួល ។

Q តើរយៈពេលកុងត្រានៅពេលទិញទូរស័ព្ទគឺមានន័យយ៉ាងដូចម្តេចដែរ?

A នៅពេលដែលលោកអ្នកទិញទូរស័ពុ្ទដោយបង់រំលស់ ក្រុមហ៊ុនទូរស័ព្ទ KT នឹងបញ្ចុះតម្លៃមួយផ្នែកលើថ្លៃទូរស័ព្ទដៃនិងថ្លៃប្រើប្រាស់ទូរស័ព្ទទៅតាមលក្ខខណ្ឌប្រើប្រាស់ក្នុងរយៈពេល១ឆ្នាំ ឬ ២ឆ្នាំ។ រយៈពេល១ឆ្នាំឬ២ឆ្នាំនៅទីនេះ គឺសំដៅទៅលើរយៈពេលត្រូវប្រើប្រាស់តាមលក្ខខណ្ឌកុងត្រា ។

3. ប្រភេទសំនួរសេវាកម្មកម្ចីចងឥណទាន E9VISA

Q ហេតុអ្វីបានជាមានកម្ចីឥណទានE9VISA?

A ចំពោះពលករដែលបានជាប់ការប្រលងសមត្ថភាពភាសាកូរ៉េហើយបានធ្វើកិច្ចសន្យាការងារជាមួយនិយោជកកូរ៉េ ត្រូវទូទាត់ថ្លៃចំណាយជាច្រើននៅមជ្ឈមណ្ឌលបណ្តុះបណ្តាលដូចជា៖ ថ្លៃទទួលការបណ្តុះបណ្តាលក្នុងមួយរយៈពេល ថ្លៃពិនិត្យសុខភាព និងថ្លៃសំបុត្រយន្តហោះជាដើម។ ពលករក៏ត្រូវត្រៀមចំនួនទឹកប្រាក់ជាច្រើនទុកជាមុនដើម្បីចេញទៅប្រទេសកូរ៉េដូចជាៈ ថ្លៃធ្វើដំណើរ និង ថ្លៃស្នាក់នៅមួយរយៈក្រោយពីបានទៅដល់ប្រទេសកូរ៉េ ថ្លៃបើកប្រើប្រាស់ទូរស័ព្ទ ថ្លៃសំរាប់ប្រើប្រាស់លើធានារ៉ាប់រងត្រឡប់មកប្រទេសវិញ។ ដោយសារលោកអ្នកមានការលំបាកក្នុងការរៀបចំចំនួនប្រាក់ច្រើនបែបនេះ ដូច្នេះហើយក្រុមហ៊ុន E9VISA Co., Ltd អាចអោយលោកអ្នកខ្ចីប្រាក់ឥណទានចំពោះថ្លៃចំណាយគ្រប់បែបយ៉ាងដើម្បីបានទៅដល់ប្រទេសកូរ៉េ។

Q តើត្រូវមានលក្ខខណ្ឌអ្វីខ្លះ ទើបអាចខ្ចីប្រាក់កម្ចីឥណទាន E9VISA បាន?

A អ្នកដែលមានសិទ្ធិស្នើសុំខ្ចីឥណទានបាន គឺចំពោះតែពលករបរទេសដែលបានជាប់ការប្រលងសមត្ថភាពភាសាកូរ៉េ(EPS-TOPIK)ហើយបានធ្វើកិច្ចសន្យាការងារជាមួយនិយោជកកូរ៉េ ។

Q តើអាចខ្ចីឥណទានបានចំនួនប៉ុន្មានដែរ ហើយការប្រាក់ប្រចាំខែប៉ុន្មានដែរ? តើត្រូវចំណាយពេលប៉ុន្មានដែរទើបអាចទទួលប្រាក់កម្ចី?

A ចំនួនប្រាក់កម្ចីឥណទាន E9VISA អតិបរិមា USD 2,500 ហើយអត្រាការប្រាក់ប្រចាំខែគឺ 3.5%តាមរបៀបសងរំលស់។ លោកអ្នកអាចទទួលប្រាក់កម្ចីក្នុងរយៈពេល៣ថ្ងៃក្រោយពីធ្វើការស្នើសុំ ដោយធនាគារដៃគូនៅប្រទេសកម្ពុជាបញ្ចូលប្រាក់កម្ចីចូលក្នុងសៀវភៅធនាគាររបស់លោកអ្នក ហើយមិនមានថ្លៃសេវាអ្វីឡើយចំពោះប្រាក់កម្ចីនេះ។

Q តើអ្នកធានាចំពោះកម្ចីឥណទានE9VISAនេះ ត្រូវមានលក្ខខណ្ឌដូចម្តេចខ្លះ?

A ជាទូទៅ អ្នកស្នើសុំខ្ចីប្រាក់ត្រូវរៀបចំអ្នកធានាទាំងអស់៣នាក់។ នៅពេលរៀបចំក្រុមអ្នកធានា អ្នកស្នើសុំខ្ចីប្រាក់ដាច់ខាតត្រូវមានសមាជិកគ្រួសារដែលនៅប្រទេសកម្ពុជា (ឪពុកម្តាយ បងប្អូន ប្តី/ប្រពន្ធ) ១នាក់ធានាចំពោះអ្នកខ្ចីប្រាក់ ហើយត្រូវមានអ្នកធានា១នាក់ ឬ២នាក់ជាពលករបរទេសដែលបានជាប់ការប្រលងសមត្ថភាពភាសាកូរ៉េ(EPS-TOPIK) និងបានធ្វើកិច្ចសន្យាការងារជាមួយនិយោជកកូរ៉េផងដែរ រឺក៏ត្រូវមានអ្នកធានា១នាក់ឬ២នាក់ជាអ្នកដែលមានអចនទ្រព្យនៅប្រទេសកម្ពុជាដោយបានបង់ពន្ធអចលទ្រព្យនោះរួចរាល់ហើយ។

Q តើត្រូវរៀបចំឯកសារអ្វីខ្លះសំរាប់កម្ចីឥណទានE9VISA?

A លោកអ្នកត្រូវមានលិខិតឆ្លងដែន ប័ណ្ណសំគាល់ខ្លួន លិខិតបញ្ជាក់ទំនាក់ទំនងគ្រួសារ លិខិតបញ្ជាក់ការជាប់ប្រលងសមត្ថភាពភាសាកូរ៉េ (EPS-TOPIK) កិច្ចសន្យាការងារជាមួយនិយោជកកូរ៉េ និងច្បាប់ថតចម្លងសៀវភៅធនាគារដៃគូនៅប្រទេសកម្ពុជា។

Q តើត្រូវសងប្រាក់កម្ចីចងការយ៉ាងដូចម្តេចដែរ ក្រោយពីបានទទួលកម្ចីឥទាន E9VISA?

A ក្រោយពីទទួលបានប្រាក់កម្ចីចងការហើយ លោកអ្នកមានរយៈប្រហែល៣,៥ខែ(ពេលទុកពន្យារការសង) រហូតដល់ទទួលបានប្រាក់ខែលើកទីមួយពីនិយោជក។ ក្រោយពីបានទទួលប្រាក់ខែលើកដំបូង លោកអ្នកត្រូវសងប្រាក់រៀងរាល់ខែជារូបិយប័ណ្ណវ៉ុនទៅគណនីរបស់ក្រុមហ៊ុនE9VISA Co., Ltdដែលនៅប្រទេសកូរ៉េក្នុងរយៈពេល១២ខែ(តាមបែបសងរំលស់)។ ដូច្នេះហើយរយៈពេលនៃការខ្ចីចងការប្រាក់សរុបគឺ ១៥,៥ខែ។

4. ប្រភេទសំនួរផ្សេងៗ

Q តើអាចទទួលជំនួយអ្វីខ្លះពីមជ្ឈមណ្ឌលពិគ្រោះអតិថិជនរបស់E9VISA Co., Ltd?

A នៅពេលដែលលោកអ្នកចង់ប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុនៅក្នុងប្រទេសកូរ៉េ លោកអ្នកត្រូវជួបការលំបាកជាច្រើនដូចជាៈ ពិបាកធ្វើដំណើរទៅស្ថាប័នហិរញ្ញវត្ថុដោយផ្ទាល់ព្រោះជាប់រវល់ធ្វើការ រឺក៏ពិបាកនិយាយទាក់ទងគ្នា។ នៅមជ្ឈមណ្ឌលពិគ្រោះអតិថិជនរបស់ E9VISA Co., Ltd មានបុគ្គលិកនិយាយភាសាខ្មែរដែលអាចជួយលោកអ្នកក្នុងការងារផ្សេងៗដូចជា : ផ្ទេរប្រាក់ទៅក្រៅប្រទេស ផ្ទេរប្រាក់បញ្ចូលក្នុងគណនី ទូទាត់ថ្លៃទូរស័ព្ទ និងសងប្រាក់កម្ចីចងការ។