E9VISA 신용 대출 서비스

រចនាសម្ព័ន្ធសេវាកម្មកម្ចីឥណទាន E9VISA

តើសេវាកម្មកម្ចីឥណទា E9VISA គឺជាអ្វី?

សេវាកម្មកម្ចីឥណទាន E9VISA គឺជាសេវាកម្មដែលផ្តល់ប្រាក់កម្ចីឥណទានដោយគ្មានការដាក់បញ្ចាំចំពោះពលករដែលចង់ទៅប្រទេសកូរ៉េបន្ទាប់ពីបានជាប់ការប្រលងសមត្ថភាពភាសាកូរ៉េ (EPS-TOPIK) ហើយនិងបានធ្វើកិច្ចសន្យាការងារជាមួយនិយោជកកូរ៉េដែលស្របទៅតាមប្រព័ន្ធអនុញ្ញាតអោយជួលជនបរទេសធ្វើការ(EPS)។

ចំពោះពលករដែលបានធ្វើកិច្ចសន្យាការងារជាមួយនិយោជកកូរ៉េ ត្រូវទូទាត់ថ្លៃចំណាយជាច្រើននៅមជ្ឈមណ្ឌលបណ្តុះបណ្តាល ដូចជាៈ ថ្លៃទទួលការបណ្តុះបណ្តាលក្នុងមួយរយៈពេល ថ្លៃពិនិត្យសុខភាព និងថ្លៃសំបុត្រយន្តហោះជាដើម។ ក៏ដូចជាត្រូវត្រៀមចំនួនទឹកប្រាក់ជាច្រើនទុកជាមុនដើម្បីទៅប្រទេសកូរ៉េដូចជាៈ ថ្លៃធ្វើដំណើរនិងថ្លៃស្នាក់នៅដែលត្រូវការចាំបាច់ ថ្លៃបើកប្រើប្រាស់ទូរស័ព្ទ ថ្លៃសំរាប់ប្រើប្រាស់លើធានារ៉ាប់រងត្រឡប់មកប្រទេសវិញ។

ហេតុដូច្នេះហើយ ចំពោះលោកអ្នកត្រូវការចំនួនទឹកប្រាក់ច្រើនបែបនេះ លោអ្នកនឹងអាចទទួលប្រាក់កម្ចីឥណទានទុកជាមុនដោយគ្មានការដាក់បញ្ចាំពីទីស្នាក់ការក្រុមហ៊ុន E9VISA Co., Ltd នៅប្រទេសកម្ពុជា ដោយគ្រាន់តែលោកអ្នកមានលិខិតបញ្ជាក់ការជាប់ការប្រលងសមត្ថភាពភាសាកូរ៉េ (EPS-TOPIK) កិច្ចសន្យាការងារដែលបានធ្វើជាមួយនិយោជកកូរ៉េ និង អ្នកធានា។

ម៉្យាងវិញទៀត ការសងប្រាក់កម្ចីចងការមានចំណុចពិសេសដែលធ្វើអោយលោកអ្នកក្រោយពីបានទៅដល់ប្រទេសកូរ៉េអាចសងរំលស់ប្រាក់កម្ចីរៀងរាល់ខែចេញពីសៀវភៅនាគារទទួលប្រាក់ខែរាល់ខែរបស់ខ្លួនទៅសៀវភៅធនាគាររបស់ E9VISA Co., Ltd ដោយមិនចាំបាច់គ្រួសារដែលនៅប្រទេសកម្ពុជាសងប្រាក់ឡើយ។ ហើយលោកអ្នកក៏អាចសងប្រាក់ កម្ចីជារៀងរាល់ខែយ៉ាងងាយស្រួលជារូបិយប័ណ្ណវ៉ុននិងមិនមានថ្លៃសេវាចំពោះការផ្ទេរប្រាក់ទៅក្រៅប្រទេសឡើយ។

ដំណើរការប្រើប្រាស់សេវាកម្មកម្ចីឥណទាន E9VISA

01កម្ចីឥណទាន E9VISA គឺផ្តោតទៅលើពលករដែលត្រូវទៅប្រទេសកូរ៉េក្រោយពីបានជាប់ការប្រលងសមត្ថភាពភាសាកូរ៉េ (EPS-TOPIK) ហើយបានធ្វើកិច្ចសន្យាការងារជាមួយនិយោជកកូរ៉េ។

02ដើម្បីទទួលបានសេវាកម្មកម្ចីឥណទាន (E9VISA) លោកអ្នកត្រូវរៀបចំឯកសារដែលត្រូវការ និងធ្វើកិច្ចសន្យាប្រាក់កម្ចីដោយមានអ្នកធានា ហើយប្រគល់ទៅក្រុមហ៊ុន E9VISA Co., Ltd ដែលនៅប្រទេសកម្ពុជានោះ លោកអ្នកនឹងទទួលបានការយល់ព្រម។

03ក្រោយពីបានទទួលការយល់ព្រមពីការពិនិត្យឯកសាររួចហើយ លោកអ្នក និង ក្រុមហ៊ុន E9VISA Co., Ltd ដែលនៅប្រទេសកម្ពុជា ត្រូវធ្វើកិច្ចសន្យាខ្ចីចងការប្រាក់ដែលទាក់ទងនឹងប្រាក់កម្ចីនិងវិធីសង។

04ក្រុមហ៊ុន E9VISA Co., Ltd ដែលនៅប្រទេសកម្ពុជា បញ្ចូលប្រាក់កម្ចីក្នុងគណនីធនាគារ ដែលអ្នកស្នើសុំខ្ចីប្រាក់បានបើកទុកមុននៅប្រទេសកម្ពុជា ហើយអ្នកស្នើសុំខ្ចីប្រាក់អាចដកប្រាក់មកប្រើប្រាស់បាន។

05ក្រោយពីទទួលបានប្រាក់កម្ចីចងការហើយ លោកអ្នកមានរយៈប្រហែល ៣,៥ខែ (ពេលទុកពន្យារការសង) រហូតដល់ទទួលបានប្រាក់ខែលើកទីមួយពីនិយោជក។ ក្រោយពីបានទទួលប្រាក់ខែលើកដំបូង លោកអ្នកត្រូវសងប្រាក់រៀងរាល់ខែជារូបិយប័ណ្ណវ៉ុនទៅតាមខ្លឹមសារក្នុងកិច្ចសន្យាខ្ចីចងការប្រាក់ទៅគណនីរបស់ក្រុមហ៊ុន E9VISA Co., Ltd ដែលនៅប្រទេសកូរ៉េក្នុងរយៈពេល១២ខែ។

សេវាកម្មកម្ចីឥណទាន E9VISA (សង្ខេប)

ឯកសារដែលអ្នកស្នើសុំខ្ចីប្រាក់ត្រូវការនៅពេលខ្ចីប្រាក់កម្ចីឥណទាន E9VISA

លក្ខខណ្ឌរបស់អ្នកធានាប្រាក់កម្ចីឥណទាន E9VISA និងឯកសារដែលត្រូវការ