핸드폰 개통 서비스

រចនាសម្ព័ន្ធសេវាកម្មបើកអោយប្រើប្រាស់ទូរស័ព្ទ

គុណសម្បត្តិនៅពេលចុះឈ្មោះប្រើប្រាស់ទូរស័ព្ទដៃតាមក្រុមហ៊ុន E9VISA Co., Ltd

ចំពោះពលករបរទេសដែលបានទៅដល់ប្រទេសកូរ៉េដែលមិនទាន់ទទួលបានប័ណ្ណបញ្ជាក់ជនបរទេសពីរដ្ឋាភិបាលកូរ៉េ មិនអាចប្រើប្រាស់ទូរស័ព្ទដៃបានទេ។ ដូច្នេះហើយ ពលករបរទេសមិនអាចទទួលបាននូវការផ្តល់ជូនសេវាកម្មទូរគមនាគមន៍បានទេ ដោយសារតែមិនត្រូវលក្ខខណ្ឌចុះឈ្មោះដែលតម្រូវដោយក្រុមហ៊ុនទូរគមនាគមន៍នៅប្រទេសកូរ៉េនិងលក្ខខណ្ឌដំណើរការបើកប្រើប្រាស់ទូរស័ព្ទ។

សូមបញ្ជាក់ម្តងទៀត ប្រសិនបើចង់ប្រើប្រាស់ទូរស័ព្ទ ពលករបរទេសត្រូវដាក់ពាក្យស្នើសុំការចុះឈ្មោះជនបរទេសនៅសាលាខណ្ឌ ស្រុក ក្រុង ឬការិយាល័យអន្តោប្រវេសន៍ដែលគ្រប់គ្រងក្នុងតំបន់ដែលលោកអ្នកស្នាក់នៅ។ ក្រោយមកមួយរយៈ ពលករបរទេសត្រូវតែបើកសៀវភៅធនាគាររបស់ខ្លូនតាមរយៈប័ណ្ណចុះឈ្មោះជនបរទេសបន្ទាប់ពីបានទទួលប័ណ្ណចុះឈ្មោះជនបរទេស។ ពេលនេះពលករបរទេសអាចស្នើសុំប្រើប្រាស់ទូរស័ព្ទដែលចុះឈ្មោះទិញនៅទីភ្នាក់ងារក្រុមហ៊ុនទូរគមនាគមន៍ ។ ដំណើរការទំាងនេះនឹងចំណាយពេលប្រហែល 2~3 ខែជាង។

ប៉ុន្តែដោយសារតែក្រុមហ៊ុន E9VISA Co., Ltd បានចាប់ដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុនទូរស័ព្ទ KT ដូច្នេះហើយទើបអាចអោយពលករបរទេសប្រើប្រាស់ទូរស័ព្ទដែលបានជ្រើសរើសនៅប្រទេសកម្ពុជាមុនពេលទទួលប័ណ្ណបញ្ជាក់ជនបរទេស។ នេះគឺជាចំណុចដ៏ល្អរបស់ក្រុមហ៊ុនយើងខ្ញុំ។

ដំណើរការចុះឈ្មោះប្រើប្រាស់ទូរស័ព្ទ (បើកប្រើប្រាស់ទូរស័ព្ទ)

01ក្រោយពីលោកអ្នកបានធ្វើកិច្ចសន្យាការងារជាមួយនិយោជកកូរ៉េ លោកអ្នកត្រូវទៅទីស្នាក់ការ របស់ក្រុមហ៊ុន E9VISA Co., Ltd ដែលនៅប្រទេសកម្ពុជាហើយជ្រើសរើសប្រភេទទូរស័ព្ទដៃដែលបានធ្វើកិច្ចសន្យាចូលជាសមាជិកក្រុមហ៊ុនទូរស័ព្ទ KT នៅប្រទេសកូរ៉េ។

02ក្រោយពីបានស្នាក់នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលនៅប្រទេសកូរ៉េ 2~3ថ្ងៃ លោកអ្នកនឹងទទួលទូរស័ព្ទដែលបានជ្រើសរើស បន្ទាប់ពីទីស្នាក់ការកណ្តាល E9VISA Co., Ltd បានបញ្ជាក់អំពីលោកអ្នករួចហើយ។

03ចំពោះទូរស័ព្ទដែលបានទទួលគឺអាចនិយាយបានភ្លាមមុនពេលទទួលបានប័ណ្ណបញ្ជាក់ជនបរទេស។ លោកអ្នកត្រូវរាយការណ៍ទៅការិយាល័យបអន្តាប្រវេសន៍ដើម្បីទទួលបានប័ណ្ណបញ្ជាក់ជនបរទេសភ្លាមហើយត្រូវប្រគល់ច្បាប់ថតចម្លងប័ណ្ណបញ្ជាក់ជនបរទេសនិងលេខគណនីទៅទីស្នាក់ការកណ្តាល E9VISA Co., Ltd ដែលនៅប្រទេសកូរ៉េ។

04ចំពោះថ្លៃទូរស័ព្ទដែលប្រើប្រាស់ ក្រុមហ៊ុនទូរស័ព្ទ KT ដកចេញដោយស្វ័យប្រវត្តិរៀងរាល់ខែចេញពីគណនីធនាគារយ៉ាងងាយស្រួល។

05ចំពោះសំនួរនិងចម្ងល់ទាក់ទងនឹងទូរស័ព្ទដៃ លោកអ្នកអាចទទួលជំនួយពីបុគ្គលិកពិគ្រោះដែលនិយាយភាសាខ្មែរធ្វើការនៅមជ្ឈមណ្ឌលពិគ្រោះរបស់ទីស្នាក់ការកណ្តាល និងទីស្នាក់ការក្រៅប្រទេស E9VISA Co., Ltd ដើម្បីអាចប្រើប្រាស់សេវាកម្មទូរគមនាគមន៍របស់ក្រុមហ៊ុន KT។ ដូច្នេះហើយសូមពលករ(E9VISA) ទាំងអស់គ្នាប្រើប្រាស់សេវាកម្មយើងខ្ញុំអោយបានច្រើន។

ការណែនាំអំពីច្បាប់អន្តោប្រវេសន៍របស់សាធាណរដ្ឋកូរ៉េ

01ក្រោយពីបានទៅដល់ប្រទេសកូរ៉េក្នុងអំឡុងពេល៩០ថ្ងៃ លោកអ្នកត្រូវតែស្នើសុំការចុះឈ្មោះជនបរទេសតាមច្បាប់មាត្រាទី ៣១ (ការចុះឈ្មោះជនបរទេស) នៅសាលាខណ្ឌ ស្រុក ក្រុង ឬការិយាល័យអន្តោប្រវេសន៍ដែលគ្រប់គ្រងក្នុងតំបន់លោកអ្នករស់នៅ ។

02នៅពេលដែលលោកអ្នកបានផ្លាស់ប្តូរអាសយដ្ឋានរស់នៅ លោកអ្នកត្រូវតែរាយការណ៍អំពីការផ្លាស់ប្តូរទីកន្លែងរស់នៅទៅអោយសាលាខណ្ឌ ស្រុក ក្រុង ឬការិយាល័យអន្តោប្រវេសន៍ដែលគ្រប់គ្រងក្នុងតំបន់ក្នុងរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃផ្លាស់ប្តូរ ដោយអនុវត្តទៅតាមច្បាប់មាត្រាទី៣៦ (ការរាយការណ៍អំពីការផ្លាស់ប្តូរកន្លែងស្នាក់នៅ)។

03ចំពោះលោកអ្នកដែលបំពានការរាយការណ៍អំពីការផ្លាស់ប្តូរកន្លែងរស់នៅនិងការចុះឈ្មោះជនបរទេសខាងលើ នឹងត្រូវចាត់ការអោយជាប់ពន្ធនាគារក្រោម១ឆ្នាំតាមច្បាប់មាត្រាទី៩៥ (ការពិន័យ) ឬពិន័យជាប្រាក់ក្រោម១០លានវ៉ុន។

04ចំពោះជនបរទេសដែលចាត់ទុកថាសមនឹងបណ្តេញចេញពីប្រទេសក្រោយបង់ប្រាក់ពិន័យ និងជនបរទេសដែលចាត់ទុកថាសមនឹងបណ្តេញចេញពីប្រទេសក្រោយធ្វើការជូនដំណឹង នឹងអាចត្រូវបញ្ជាអោយចេញពីប្រទេសកូរ៉េតាមច្បាប់មាត្រាទី៦៨ (ការបណ្តេញចេញពីប្រទេស)។

05ហេតុដូច្នេះហើយនៅពេលដែលលោកអ្នកទៅដល់ប្រទេសកូរ៉េភ្លាម លោកអ្នកដាច់ខាតត្រូវតែធ្វើការចុះឈ្មោះជនបរទេសនៅសាលាខណ្ឌ ស្រុក ក្រុង ឬការិយាល័យអន្តោប្រវេសន៍ដែលគ្រប់គ្រងក្នុងតំបន់។