아시아 우대 송금 서비스

រចនាសម្ព័ន្ធសេវាកម្មផ្ទេរប្រាក់ពិសេសសំរាប់អាស៊ី

តើសេវាកម្មផ្ទេរប្រាក់ពិសេសសំរាប់អាស៊ីគឺជាអ្វី?

“សេវាកម្មផ្ទេរប្រាក់ពិសេសសំរាប់អាស៊ី” គឺជាសេវាកម្មដែលធ្វើអោយពលករកំពុងរស់នៅប្រទេសកូរ៉េអាចផ្ញើប្រាក់ដោយស្របច្បាប់ទៅគ្រួសាររបស់ខ្លួនដែលនៅប្រទេសកំណើតបានលឿននិងមានសុវត្ថិភាព។

ដោយសារតែការផ្ទេរប្រាក់ទៅក្រៅប្រទេសតាមធនាគារទូទៅមានគុណវិបត្តិជាច្រើនដូចជា គិតថ្លៃសេវាខ្ពស់ដោយយក 3~4 វ៉ុនក្នុង 1,000ដុល្លារអាមេរិក និងចំណាយពេលវេលាយូរចាប់ពី៣ថ្ងៃឡើងទៅ ដូច្នេះហើយពលករបរទេសភាគច្រើនបានប្រថុយប្រើប្រាស់សេវាកម្មផ្ទេរប្រាក់ខុសច្បាប់។ ការផ្ទេរប្រាក់ខុសច្បាប់បែបនេះ អាចធ្វើអោយពួកគេត្រូវបណ្តេញចេញពីប្រទេសកូរ៉េដោយជាប់ចោទជាជនល្មើសដែលធ្វើអោយមានចលាចលចំពោះសណ្តាប់ធ្នាប់ហិរញ្ញវត្ថុហើយបង្ករអោយមានវិបត្តិសេដ្ឋកិច្ចក្នុងប្រទេសកូរ៉េ ហើយក៏បង្ករអោយមានបញ្ហាក្នុងសង្គមរបស់ប្រទេសកូរ៉េផងដែរ។

ដើម្បីដោះស្រាយបញ្ហាបែបនេះ ក្រុមហ៊ុន E9VISA Co., Ltd បានចងសម្ព័ន្ធភាពជាមួយធនាគារហាណាហើយបានបង្កើតសេវាកម្មផ្ទេរប្រាក់ពិសេសសំរាប់អាស៊ីឡើង។ ដើម្បីប្រើប្រាស់សេវាកម្មនេះ លោកអ្នកត្រូវបើកសៀវភៅធនាគាររបស់ខ្លូននៅធនាគារដៃគូដែលនៅប្រទេសកម្ពុជាទុកជាមុន ហើយបន្ទាប់មកក៏ត្រូវបើកសៀវភៅធនាគាររបស់ខ្លូននៅធនាគារហាណាដែលនៅប្រទេសកូរ៉េផងដែរ។

លោកអ្នកអាចផ្ញើប្រាក់ទៅគ្រួសារដែលនៅប្រទេសកម្ពុជារបស់ខ្លួនតាមរយៈ ATM រឺក៏ ARS ហើយក្នុងករណីចាំបាច់លោកអ្នកអាចផ្ញើប្រាក់ទៅប្រទេសកម្ពុជាយ៉ាងងាយស្រួលនិងធូរថ្លៃតាមរយៈមជ្ឈមណ្ឌលពិគ្រោះយោបល់ជាភាសាខ្មែររបស់ក្រុមហ៊ុន E9VSIA Co., Ltd ។

ដំណើរការផ្ទេរប្រាក់ចំណាយត្រឹមតែ ២ម៉ោងប៉ុណ្ណោះ។ ដូច្នេះប្រាក់ដែលបានផ្ញើនោះអាចដកបាននៅក្នុងថ្ងៃផ្ញើនោះ ដោយគិតថ្លៃសេវាផ្ញើប្រាក់ប្រហែល 8,000~10,000 វ៉ុនប៉ុណ្ណោះ។

ដូច្នេះហើយ ពលករបរទេសដែលស្នាក់នៅក្នុងប្រទេសកូរ៉េ ដាច់ខាតកុំផ្ញើប្រាក់តាមប្រព័ន្ធផ្ទេរប្រាក់ខុសច្បាប់ ហើយត្រូវតែផ្ញើប្រាក់ទៅគ្រួសារដែលនៅប្រទេសកំណើតរបស់ខ្លួនដោយប្រើប្រាស់សេវាកម្មផ្ទេរប្រាក់ពិសេសសំរាប់អាស៊ីរបស់ធនាគារហាណា។

ការប្រៀបធៀបរវាង សេវាកម្មផ្ទេរប្រាក់ពិសេសសំរាប់អាស៊ី និង សេវា សេវាកម្មផ្ទេរប្រាក់នៅធនាគារធម្មតា

ការបែងចែក ធនាគារធម្មតា សេវាកម្មផ្ទេរប្រាក់ពិសេសសំរាប់អាស៊ី ផ្សេងៗ
ម៉ោងប្រើប្រាស់ ក្នុងម៉ោងធ្វើការរបស់ធនាគារធម្មតា
(09:00~16:00,សំរាកថ្ងៃសៅរ៍/អាទិត្យ)
អាចប្រើប្រាស់តាមអ៊ីនធឺណិតបាន
(២៤ម៉ោងក្នុងមួយថ្ងៃ
៣៦៥ថ្ងៃក្នុងមួយឆ្នាំ)
សេវាកម្មធនាគារអេឡិចត្រូនិច
(ដូចជា ATM, ARS)
ថ្លៃសេវា គិតថ្លៃសេវាប្រហែល 4~5%នៃប្រាក់
បញ្ញើ
(35,000~40,000 វ៉ុន)
គិតថ្លៃសេវាប្រហែល 1% នៃប្រាក់បញ្ញើ
(8,000~10,000 វ៉ុន)
ក្នុងករណីផ្ញើ1,000
ដុល្លារអាមេរិក
បញ្ហាភាសាទំនាក់ទំនង គ្មានសេវាកម្មភាសាខ្មែរ ផ្តល់ជូនសេវាកម្មភាសាខ្មែរ មានមជ្ឈមណ្ឌលពិគ្រោះយោបល់
រយៈពេលផ្ញើប្រាក់ ចំណាយពេលប្រហែល
2~3 ថ្ងៃក្រោយពេលផ្ញើប្រាក់
អាចផ្ញើភ្លាមដកប្រាក់បានភ្លាម
ការបញ្ជាក់អំពីរយៈ
ពេលជាក់ស្តែងនៃការផ្ញើ
លុះត្រាតែទៅដល់ធនាគារ
ទើបអាចបញ្ជាក់ការផ្ញើបា្រក់បាន
អាចបញ្ជាក់ការផ្ញើប្រាក់បានភ្លាមនៅ គេហទំព័រ/ATM/ARS

※ ប៉ុន្តែសេវាកម្មផ្ទេរប្រាក់ពិសេសសំរាប់អាស៊ី អាចប្រើប្រាស់ចំពោះតែធនាគារហាណាដែលនៅប្រទេសកូរ៉េនិងធនាគារដៃគូដែលនៅក្រៅប្រទេសប៉ុណ្ណោះ។

ដំណើរការប្រើប្រាស់សេវាកម្មផ្ទេរប្រាក់ពិសេសសសំរាប់អាស៊ី

01ពលករបរទេសដែលជាប់ការប្រលងសមត្ថភាពភាសាកូរ៉េ (EPS-TOPIK) និងបានធ្វើកិច្ចសន្យាការងារជាមួយនិយោជកកូរ៉េ ហើយទទួលបានទិដ្ឋាការ E9 ដើម្បីទៅប្រទេសកូរ៉េ ជាដំបូងត្រូវទៅធនាគារដៃគូដែលនៅប្រទេសកម្ពុជាហើយបើកសៀវភៅធនាគារដែលអាចទទួលប្រាក់បញ្ញើបាន។

02ដើម្បីបើកសៀវភៅធនាគារសំរាប់ទទួលប្រាក់ខែ រឺក៏ផ្ទេរប្រាក់ និងផ្ញើប្រាក់ទៅប្រទេសកម្ពុជាតាមរយៈក្រុមហ៊ុន E9VISA Co., Ltd នៅប្រទេសកម្ពុជា លោកអ្នកត្រូវរៀបចំនិងចុះហត្ថលេខាលើឯកសារបើកសៀវភៅធនាគារហាណា។ លោកអ្នកនឹងទទួលបានការបញ្ជាក់ឈ្មោះខ្លួនឯង ក្រោយពីបានទៅដល់ប្រទេសកូរ៉េ ។

03ក្រោយពីបានទៅដល់ប្រទេសកូរ៉េតាមរយៈទិដ្ឋាការ E9 លោកអ្នកនឹងទទួលការបណ្តុះបណ្តាល ២យប់៣ថ្ងៃនៅស្ថាប័នអប់រំឯកជននៅប្រទេសកូរ៉េ។ ពេលនោះលោកអ្នកនឹងទទួលការបញ្ជាក់ឯកសាររៀបចំបើកសៀវភៅធនាគារហាណាដែលបានធ្វើពីមុន និង ទទួលការបញ្ជាក់ឈ្មោះផ្ទាល់ខ្លួនផងដែរ។ បន្ទាប់មកលោកអ្នកនឹងទទួលបានការផ្តល់ជូននូវសៀវភៅធនាគារថ្មីនិងកាត ATM ពីធនាគារហាណាដោយផ្ទាល់។

04ហើយនៅពេលលោកអ្នកបានធ្វើការនៅកន្លែងធ្វើការនិមួយៗនៅប្រទេសកូរ៉េហើយ លោកអ្នកអាចទទួលប្រាក់រាល់ខែតាមគណនីធនាគារហាណាដែលបានបង្កើតទុកមុន។

05នៅពេលដែលប្រាក់ខែរៀងរាល់ខែត្រូវបានបញ្ចូលក្នុងសៀវភៅធនាគារហាណា លោកអ្នកអាចផ្ទេរប្រាក់ទៅធនាគារដៃគូដែលបានកំណត់ពីមុននៅប្រទេសកម្ពុជាដោយប្រើប្រាស់សេវាកម្មផ្សេងដូចជាៈ សេវាកម្ម ATM, ARS សេវាធនាគារតាមអ៊ីនធឺណេត និងសេវាធនាគារតាមទូរស័ព្ទ។ ក្នុងករណីចាំបាច់ លោកអ្នកអាចផ្ញើប្រាក់ទៅប្រទេសកម្ពុជាក្នុងតម្លៃសេវាទាបដោយប្រើប្រាស់សេវាកម្មផ្ញើប្រាក់ពិសេសសំរាប់អាស៊ីដោយទទួលជំនួយពីបុគ្គលិកពិគ្រោះនិយាយភាសាខ្មែរដែលធ្វើការនៅមជ្ឈមណ្ឌ
លពិគ្រោះយោបល់អតិថិជនរបសក្រុមហ៊ុន E9VISA Co., Ltd។

ការល្មើសច្បាប់សាធារណៈរដ្ឋកូរ៉េចំពោះការផ្ទេរប្រាក់ទៅក្រៅប្រទេស

ជាទូទៅចំពោះវិធីផ្ទេរប្រាក់ទៅក្រៅប្រទេសតាមរយៈការវេរប្រាក់ជាលក្ខណៈឯកជនដោយខ្លួនឯងឬតាមរយៈជនទី៣ដែលបន្លំជាអ្នកដំណើរការស្ថាប័នហិរញ្ញវត្ថុដោយមិនឆ្លងកាត់ស្ថាប័នវេរប្រា
ក់ទៅក្រៅប្រទេសស្របច្បាប់ គេហៅថា “ហ្វាន់ឈីហ្កី” ដែលជាទង្វើខុសច្បាប់ដោយយោងទៅតាមច្បាប់ផ្ទេរប្រាក់ទៅក្រៅប្រទេសរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ។

ក្នុងករណីដែលជនជាតិកូរ៉េឬជនបរទេស ផ្ញើប្រាក់ទៅក្រៅប្រទេសដោយវិធីផ្ទេរប្រាក់ខុសច្បាប់ អ្នកដែលបំពានច្បាប់ផ្ទេរប្រាក់ទៅក្រៅប្រទេសមាត្រាទី ១៦ (ការជូនដំណឹងអំពីវិធីអោយនិងទទួល) ខ៤ ករណីអោយនិងទទួលប្រាក់ដោយមិនឆ្លងកាត់តាមស្ថាប័នផ្ទេរប្រាក់ លេខ២៩ (ការពិន័យ) នឹងត្រូវទទួលទោសដាក់គុកក្រោម១ឆ្នាំឬពិន័យជាប្រាក់ចំនួនមួយរយលានវ៉ុនដោយមានទោសធ្វើអោយមានចលាចលចំពោះសណ្តាប់ធ្នាប់ហិរញ្ញវត្ថុដែលបង្ករអ
ោយមានវិបត្តិសេដ្ឋកិច្ចក្នុងប្រទេសកូរ៉េ

អាស្រ័យហេតុដូច្នេះហើយ ប្រសិនបើលោកអ្នកដែលកំពុងរស់នៅក្នុងប្រទេសកូរ៉េបានប្រើប្រាស់សេវាកម្មផ្ទេរប្រាក់ពិសេសសំរាប់អាស៊ីដែលបានបង្កើតឡើងដោយក្រុមហ៊ុ
ន E9VISACo., Ltd និងធនាគារហាណា លោកអ្នកអាចផ្ញើប្រាក់ដោយស្របច្បាប់ទៅគ្រួសារនៅប្រទេសកំណើតរបស់ខ្លូនបានលឿននិងមានសុវត្ថិភាព។

ការប្រាស្រ័យទាក់ទងតាមមជ្ឈមណ្ឌលពិគ្រោះដែលនិយាយភាសាខ្មែរ

វាគឺជារឿងធម្មតាដែលពលករកំពុងរស់នៅក្នុងប្រទេសកូរ៉េ បំពានច្បាប់ដោយមិនដឹងខ្លួនដោយផ្ញើប្រាក់ទៅគ្រួសារដែលនៅប្រទេសកំណើតរបស់ខ្លួនតាមវិធីផ្ទេរប្រាក់ខុសច្បាប់ដោយធ្វើតាមការណែនាំរបស់ពលករបរទេសដែលមកប្រទេសកូរ៉េមុន ។

ម្យ៉ាងវិញទៀត វាពិតជាមានការលំបាកដែលលោកអ្នកត្រូវទៅស្ថាប័នហិរញ្ញវត្ថុដោយផ្ទាល់ ហើយបើទោះបីជាអាចទៅស្ថាប័នហិរញ្ញាវត្ថុដែលនៅជិតបានក៏ដោយ ក៏ពិបាកនិយាយទាក់ទងគ្នាដោយសារបុគ្គលិកនៅទីនោះនិយាយភាសាកូរ៉េ។

ហេតុដូច្នេះហើយ ដើម្បីដោះស្រាយការលំបាកទាំងអស់នេះនិងផ្តល់ភាពងាយស្រួលដល់លោកអ្នក ពួកយើងបានធ្វើកិច្ចសន្យាពាណិជ្ជកម្មរវាងក្រុមហ៊ុន E9VISA Co., Ltd និង ធនគារហាណា ហើយបង្កើតសេវាកម្មផ្ទេរប្រាក់ពិសេសសំរាប់អាស៊ីអោយលោកអ្នកប្រើប្រាស់។ ម្យ៉ាងវិញទៀត មជ្ឈមណ្ឌលពិគ្រោះអតិថិជនរបស់ក្រុមហ៊ុន E9VISA Co., Ltd យល់ចិត្តលោកអ្នកច្បាស់ជាងគេដោយសារបុគ្គលិកពិគ្រោះយោបល់ប្រើប្រាស់ភាសាខ្មែរដែលអាចផ្តល់ការណែនាំអោយលោកអ្នកផ្ញើប្រាក់ទៅគ្រួសារនៅប្រទេសកម្ពុជាបាន ហើយក៏អាចពន្យល់លោកអ្នកអោយច្បាស់ជាភាសាខ្មែរចំពោះការលំបាកដូចជាៈ ការផ្ទេរប្រាក់ទៅគណនី ការផ្ទេរប្រាក់ទៅក្រៅប្រទេស ការទូរទាត់ថ្លៃទូរស័ព្ទ និងសេវាកម្មផ្ទេរប្រាក់ផ្សេងៗទៀតដែលលោកអ្នកមានការលំបាកនៅពេលរស់នៅក្នុងប្រទេសកូរ៉េ។ យើងខ្ញុំសង្ឈឹមថាពលករ E9VISA ទាំងអស់គ្នានឹងប្រើប្រាស់សេវាកម្មយើងខ្ញុំអោយបានច្រើន។